ការបោះពុម្ពផ្សាយ

កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺមានការគាំទ្រពីអ្នកជំនាញ និងសហការណ៍ជាមួយនឹងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព© Adrian Lombard
កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺមានការគាំទ្រពីអ្នកជំនាញ និងសហការណ៍ជាមួយនឹងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព© Adrian Lombard

គេហទំព័រនេះបង្កើតឡើងដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN)បានបង្កើតឡើងនៅឆ្នាំ១៩៤៨ ហើយបច្ចុប្បន្ននេះមានរដ្ឋចំនួន៨៤សមាជិក រួមជាមួយអង្គការមិនមែនរដ្ឋាភិបាលជាង ១១០០(NGOs)។ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) គឺជាអង្គការសង្កេតការណ៍អន្តរជាតិតែមួយគត់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលមានជំនាញជាក់លាក់សម្រាប់ជីវៈចម្រុះ អភិរក្សធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

 

អត្ថបទនៅលើគេហទំព័រនេះត្រូវបានឯកភាពជាភាសាអង់គ្លេស ហើយត្រូវបានបកប្រែដោយអ្នកជំនាញចំនួន ៥០០នាក់ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនិងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី នៅក្នុងគណៈកម្មការសម្រាប់ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីរបស់ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ដែលជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការទាំង ៦ ។ ចំណេះដឹងដែលបានពីចូលរួមដោយមានការជួយពីក្រុមស្រ្តីមួយក្រុមស្តីពីការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងជីវភាពរស់នៅ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់គណៈកម្មការសង្រ្គោះសត្វ Species Survival Commission (ដែលត្រូវបានគេស្គាល់ថាជាបញ្ជីក្រហមRed Lists) និងគណៈកម្មការសេដ្ឋកិច្ចបរិស្ថាន Commission on Environmental Economic និងគោលនយោបាយសង្គម។ នៅលើគេហទំព័រនៅក្នុងបណ្តាញនៃចំណេះដឹងរបស់យើងត្រូវបានគ្រប់គ្រងដោយអ្នកជំនាញ IUCN នៅក្នុងតំបន់និងប្រទេសពាក់ព័ន្ធ។

 

យើងសង្ឃឹមថាការចូលមកអាននៅក្នុងគេហទំព័នេះនឹងផ្តល់ឱ្យអ្នកនូវចំណេះដឹង និងការយល់ដឹងបន្ថែមអំពីពិភពនៃធម្មជាតិ និងការរួមចំណែកពិសេសពីក្រុមអ្នកជំនាញផ្សេងៗគ្នា ដែលចូលរួមជាមួយនិងការបង្កើតជាលក្ខណៈសាកលលើពិភពលោកសត្វព្រៃ។ យើងក៍បានបកប្រែជាភាសារបស់អ្នកទៅនិងគេហទំព័រផ្សេងទៀត ដែលនឹងបង្ហាញពីព័ត៌មាន និងប្រវត្តិនៃទីកន្លែងដែលអ្នករស់នៅ។ សូមធ្វើការបើកចិត្តអោយទូលាយក្នុងការទទួលយកព័ត៌មានល្អៗរបស់ដំណើរការនៃការងារអភិរក្ស ដូច្នេះគំនិតយោបល់ និងការគាំទ្ររបស់អ្នកគឺជាភាពជោគជ័យដែលនឹងត្រូវបានផ្សព្វផ្សាយជាលក្ខណៈសាកល។ អ្នកអាចយកចំណេះដឹងនេះសម្រាប់ជាបទពិសោធន៍ទៅអនុវត្តបន្តនៅក្នុងប្រទេសឬតំបន់របស់អ្នក។

ប្រធានបទនៅលើគេហទំព័រនេះមានគោលបំណងលើកទឹកចិត្តៈ