ការជួយគាំទ្រដល់ភាពសម្បូរបែបនៃធនធានធម្មជាតិដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួល

វិធីសាស្ត្រប្រព័ន្ធអេកូឡូស៊ី

អ្នកប្រមាញ់បានជួយស្តារតំបន់ដីសើមរាប់រយកន្លែងនៅអាមេរិកខាងជើងជាមួយនិងការសហការពីក្រុម © Ducks Unlimited
អ្នកប្រមាញ់បានជួយស្តារតំបន់ដីសើមរាប់រយកន្លែងនៅអាមេរិកខាងជើងជាមួយនិងការសហការពីក្រុម © Ducks Unlimited

វិធីសាស្ត្រប្រព័ន្ធអេកូឡូស៊ីទទួលយកនូវការផ្លាស់ប្តូរអេកូឡូស៊ី និងប្រភេទសត្វផ្សេងៗដែលអាចមានការផ្លាស់ប្តូរលឿន ឬយឺតគឺទៅតាមដំណើរនៃធម្មជាតិ។​ ជាឧទាហរណ៍ៈ បឹងអាចក្លាយជារាក់ដោយសារតែមានដីល្បប់មកពីតំបន់ខ្ពស់ៗ។ ប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរដោយចេតនារបស់មនុស្ស ឧទាហរណ៍ៈការផ្លាស់ប្តូរពីដីព្រៃមកជាដីកសិកម្ម និងដោយអចេតនាការវិវត្តន៍ពីដីស្រែទៅជាវាលខ្សាច់ ឬក្លាយជាតំបន់លែងមានជីជាតិ។ ផលប៉ះពាល់ពីសកម្មភាពមួយចំនួនជាកក្តាលីករជំរុញអោយធម្មជាតិមានការផ្លាស់ប្តូរលឿន ដូចជាតាមរយៈការប្រែប្រួលអាកាសធាតុ។ ផលប៉ះពាល់របស់មនុស្សលើប្រព័ន្ធអេកូឡូស៊ីពេលខ្លះអាចត្រូវបានកាត់បន្ថយយ៉ាងងាយស្រួលបើអ្នកដែលប្រើផលិតផលនៃប្រព័ន្ធអេកូឡូស៊ីទាំងនេះមានវិធានការត្រឹមត្រូវ។ ដូចជាអ្នកនេសាទលើកទំនប់ត្រី និងអង្កេតសត្វទាគឺជួយក្នុងការស្តារតំបន់ដីសើម។ ការធ្វើឱ្យខូចខាតដល់ធម្មជាតិអាចនឹងកែតម្រូវយ៉ាងឆាប់រហ័ស ប្រសិនបើមជ្ឈមណ្ឌលចំណេះដឹងជួយការសាងជំនាញដល់ប្រជាពលរដ្ឋក្នុងតំបន់ និងមានថវិកាគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើនការចូលរួម និងពង្រឹងកិច្ចខិតខំប្រឹងប្រែងទៅដល់សហគមន៍មូលដ្ឋាន និងដឹកនាំឱ្យសហគមន៍មានចំណាប់អារម្មណ៍ក្នុងការងារនេះ។

ការសម្របខ្លួនរបស់សត្វព្រៃទៅនឹងការប្រែប្រួល

ការបង្កាត់ពូជរបស់សត្វត្រចៀកកាំBarn Swallow គឺកំពុងផ្លាស់ប្តូរទៅភាគខាងជើង © Gallinago_media/Shutterstock
ការបង្កាត់ពូជរបស់សត្វត្រចៀកកាំBarn Swallow គឺកំពុងផ្លាស់ប្តូរទៅភាគខាងជើង © Gallinago_media/Shutterstock

ល្បឿននៃការផ្លាស់ប្តូររបស់ប្រព័ន្ធអេកូឡូស៊ីគឺសបញ្ជាក់អំពីសមាសភាពរបស់វា។ នៅក្រៅពីតំបន់ត្រូពិច ផ្ការីក និងសត្វល្អិតលេចឡើងនាដើមឆ្នាំជារៀងរាល់ឆ្នាំដោយមានកើនឡើងសីតុណ្ហភាព។ នៅក្នុងតំបន់ត្រូពិចមានការផ្លាស់ប្តូររបបទឹកភ្លៀង ជះឥទ្ធិពលលើបន្លែ ឬរុក្ខជាតិ។ យោងទៅលើចំនុចទាំងពីរបានបង្ហាញពីការផ្លាស់ប្តូរពេលវេលា និងទីកន្លែងរបស់សត្វស្លាប (សត្វបក្សីធ្វើចំណាកស្រុក) ដោយខ្លះកំពុងផ្លាស់ទីទៅទិសខាងជើងដើម្បីបង្កាត់ពូជ។ ប្រភេទសត្វមួយចំនួនតូចអាចធ្វើការសម្របខ្លួនបានយ៉ាងល្អប៉ុន្តែមិនសូវផ្លាស់ទីលឿននៅក្នុងតំបន់ថ្មី ជាពិសេសប្រសិនបើត្រូវបានបាំង ឬជាប់ឃាំងនៅតំបន់មាត់សមុទ្រ ឬក៍លើភ្នំដាច់ស្រយាល។ ពួកវានិងរកចំណី និងស៊ីចំណីដែលនៅក្នុងតំបន់វាជាផ្នែកមួយដែលអាចធ្វើឱ្យបាត់បង់ពូជសត្វដទៃទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅទីនោះផងដែរ។ មនុស្សទាំងអស់ត្រូវយល់ដឹងពីមូលហេតុចម្បងដែលធ្វើឱ្យភពផែនដីមានការផ្លាស់ប្តូរ និងអ្វីដែលអាចជះឥទ្ធិពលដល់គ្រួសាររបស់ពួកគេ។ តើសាលារៀននៅក្នុងតំបន់របស់អ្នក ឬកន្លែងធ្វើការរបស់អ្នកមានមជ្ឈមណ្ឌលដូចដែលបានរៀបរាបឬទេ?

ការសម្របខ្លួនរបស់មនុស្ស

ការសម្របខ្លួនរបស់គោក្តាម Sweet Cows នៅក្នុងព្រៃនៃប្រទេស Columbia © April DeBord/Shutterstock
ការសម្របខ្លួនរបស់គោក្តាម Sweet Cows នៅក្នុងព្រៃនៃប្រទេស Columbia © April DeBord/Shutterstock

សូម្បីតែអ្នកដែលរស់នៅក្នុងទីក្រុងក៍ត្រូវការប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាអាហារ ទឹក និងខ្យល់ ដូច្នេះការផ្លាស់ប្តូរនឹងធ្វើឱ្យប៉ះពាល់ដល់យើងទាំងអស់គ្នា។ ដើម្បីបង្កបង្កើនផលចាំបាច់ត្រូវការអាកាសធាតុដែលឆ្លើយតបទៅនឹងតម្រូវការរបស់ដំណាំ ក្នុងការលូតលាស់ ការលូតលាស់ដំណាំជាអាហារ និងដំណាំហូបផ្លែជារៀងរាល់ឆ្នាំ។ នេះគឺតម្រូវឱ្យមានភាពបត់បែនស្របទៅនឹងការលូតលាស់នៃវាលស្មៅដែលគាំទ្រដល់ការកើនឡើងនៃការចិញ្ចឹមសត្វ នៅវាលស្មៅសើម ឬក៍ភ្នំស្ងួត ជាមួយនឹងវិសាលភាពសម្រាប់ការស្តុកទុកដើម្បីគាំទ្រដល់ការលូតលាស់នៅពេលដែលអាកាសធាតុមិនអំណោយផល។ ទោះបីជាយ៉ាងណាក៍ដោយ អវត្តមាននៃទឹកភ្លៀងក្នុងរយៈយូរ គឺជាបញ្ហាដល់ការលូតលាស់របស់ដំណាំ​ និងសត្វចិញ្ចឹម និងសម្រាប់រក្សាព្រៃអោយទូលាយកុំអោយមានភ្លើងឆេះព្រៃឈើក្នុងកំឡុងពេលជាច្រើនឆ្នាំនៃការលូតលាស់របស់ព្រៃឈើ។ សំណាងល្អព្រៃឈើអាចជួយរក្សាសំណើមដីក៍ដូចជាការរក្សាកាបូន និងមនុស្សបរិភោគសាច់សត្វពីកសិដ្ឋានតិចតួច នឹងធ្វើអោយមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីសត្វចិញ្ចឹម។ ទោះយ៉ាងណាការបរិភោគសាច់អាចជាមធ្យោបាយនិរន្តរភាពសំខាន់បំផុត នៃគុណភាពដី និងដីដែលមិនសមស្របសម្រាប់ការដាំដំណាំ។ ការប្រមូលផលសត្វព្រៃអាចជាប្រភពចំណូលដ៍សំខាន់ជាងការចិញ្ចឹមសត្វលើដី ដូចជានៅអាហ្វ្រិក គេបានរកឃើញថាចំណាយលើការព្យាបាលជំងឺលើសត្វចិញ្ចឹមអស់ច្រើនជាងនៅក្នុងតំបន់ដែលមានសក្តានុពល ចិញចឹមសត្វព្រៃដ៍ទៃទៀត។ ភាពសម្បូរបែបនៃធម្មជាតិ ដូចជាដីអាចបង្កើនភាពធន់ទៅនិងមុខរបរនៃការចិញ្ចឹមជីវិតទៅនឹងការប្រែប្រួលអាកាសធាតុ។ វាគឺមានសារៈសំខាន់ក្នុងការអភិរក្សចំណេះដឹងបែបប្រពៃនណីសម្រាប់ការគ្រប់គ្រងតំបន់ដែលតែងតែបាត់បង់ព្រោះផ្ទៃដីត្រូវបានកែប្រែដើម្បីឱ្យសមស្របទៅនិងវិស័យកសិកម្មទំនើបឬកសិក្មដោយប្រើគ្រឿងម៉ាស៊ីន។