យើងត្រូវតែចូលរួមក្នុងការកាត់បន្ថយនៃការកើនឡើងកំដៅលើភពផែនដី

 
កម្រិតកាបូនឌីអុកស៊ីតនិងសីតុណ្ហភាពខ្យល់នៅលើពិភពលោកកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំលើសខ្ពស់ជាងកម្រិតមុនឧស្សាហកម្ម © Creative Commons.
កម្រិតកាបូនឌីអុកស៊ីតនិងសីតុណ្ហភាពខ្យល់នៅលើពិភពលោកកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំលើសខ្ពស់ជាងកម្រិតមុនឧស្សាហកម្ម © Creative Commons.

ភពផែនដីរបស់យើងកំពុងតែកើនកំដៅ។ការឡើងកំដៅខ្លះត្រូវបានគេរំពឹងទុកដោយសារតែការពង្រីកព្រះអាទិត្យបន្តិចម្តងៗ និងការផ្លាស់ប្តូរនៅក្នុងគន្លងផែនដី។ ទោះយ៉ាងណាក៏ដោយផលប៉ះពាល់បែបនេះអាចត្រូវបានព្យាករណ៍ហើយមិនអាចពន្យល់ពីការឡើងកំដៅយ៉ាងឆាប់រហ័សដែលយើងមាននៅពេលនេះ។ ការឡើងកំដៅផែនដីនេះបានកើនឡើងនៅពេលឧស្សាហកម្មនិងការធ្វើដំណើររបស់មនុស្សមានការរីកចម្រើន។ វាសមនឹងការព្យាករណ៍មួយទៀតដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រស៊ុយអែតកាលពី ១៥០ ឆ្នាំមុនថាការកើនឡើងនៃឧស្ម័នខ្លះអាចបណ្តាលឱ្យបរិយាកាសចាប់កំដៅព្រះអាទិត្យបានច្រើន។ ការកើនឡើងសីតុណ្ហភាពគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះអាចត្រូវបានពន្យល់ដោយការកើនឡើងនូវកម្រិតឧស្ម័នផ្ទះកញ្ចក់ ‘greenhouse’ ដែលកាបូនឌីអុកស៊ីតនិងមេតានមានច្រើនបំផុត។

 

សម្រាប់អាកាសធាតុ? ៦

សម្រាប់អាកាសធាតុ​? ៧​ 
រយៈពេល១២ឆ្នាំនៃការយកផ្ទាំងទឹកកកចេញពី Norwegian Briksdalដែលគ្របដណ្តប់លើបឹងជាងមួយទសវត្សមុន © Mateusz Kurzik/Oleg Kozlov/Shutterstock
សម្រាប់អាកាសធាតុ​? ៧​ រយៈពេល១២ឆ្នាំនៃការយកផ្ទាំងទឹកកកចេញពី Norwegian Briksdalដែលគ្របដណ្តប់លើបឹងជាងមួយទសវត្សមុន © Mateusz Kurzik/Oleg Kozlov/Shutterstock

ការកើនឡើងកំដៅផែនដីធ្វើឱ្យមានការប៉ះដល់ចំណុចធំៗពីរ។ វានិងធ្វើឱ្យទឹកកកនៅតំបន់ប៉ូលរលាយ។ ផ្ទាំងទឹកកកនៅអង់តាក់ទិក Antarctica និងហ្គ្រីនឡែន Greenland រលាយនិងហូរលឿនជាងមុន។ ទឹកកកដែលរលាយក៍ធ្លាក់មកគ្របដណ្តប់លើដី និងសមុទ្រជាហេតុធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងប្រហែលមួយម៉ែត្រនៅសតវត្សនេះ។ រងឥទ្ធិពលយ៉ាងលឿនគឺការប្រែប្រួលអាកាសធាតុដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រែប្រួលសីតុណ្ហភាពសមុទ្រ និងលំនាំអាកាសធាតុដែលរងផលប៉ះពាល់ដោយសីតុណ្ហភាពទឹកសមុទ្រ។ ចំហាយទឹកកាន់តែច្រើនឡើងចូលទៅក្នុងបរិយាកាសពីសមុទ្រក្តៅហើយការផ្លាស់ប្តូរអាកាសធាតុធ្វើឱ្យតំបន់ខ្លះមានភ្លៀងនិងព្យុះច្រើនជាងធម្មតា។ ផ្ទុយទៅវិញតំបន់ផ្សេងទៀតជួបប្រទះនឹងអាកាសធាតុស្ងួតយូរជាងមុននិងកង្វះទឹកស្តុកទុក។

តើនិងមានអ្វីកើតឡើងនៅពេលមានការប្រែប្រួលអាកាសធាតុ

ទឹកជំនន់នៅប្រទេសថៃ © Atikan Pornchaprasit/Shutterstock
ទឹកជំនន់នៅប្រទេសថៃ © Atikan Pornchaprasit/Shutterstock
 

កំណើនប្រជាជនបានធ្វើឱ្យមានការអភិវឌ្ឍន៍លើវិស័យកសិកម្មនៅកំឡុងពេលអាកាសធាតុអំណោយផលរាប់ពាន់ឆ្នាំមកនេះ។ ទោះបីជាយ៉ាងណា បច្ចុប្បន្ននេះកំដៅផែនដីមានការប្រែប្រួលនិងបណ្តាលឱ្យមានមនុស្ស និងធម្មជាតិនឹងរងនូវការគំរាមកំហែងបួនយ៉ាងធំៗគឺៈ ទឹកជំនន់ ភ្លើងឆេះព្រៃ គ្រោះទុរ្ភិក និងជំងឺឆ្លងផ្សេងៗ។ ទឹកជំនន់ជាកក្តាដ៍អាក្រក់មួយនិងធ្វើឱ្យលិចលុងនៅតំបន់ទាបៗ និងមានភ្លៀងខ្លាំងៗហូរនាំជីជាតិដីទៅតំបន់ផ្សេងៗទៀត។ រយៈពេលវែងនៃរដូវក្តៅនិងធ្វើឱ្យបាត់បង់ឬខូចខាតដំណាំ ឬក៍អាចបណ្តាលឱ្យកើតជាភ្លើងឆេះព្រៃក៍មាន។ ភាពរាំងស្ងួត និងទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ដំណាំដែលជាម្ហូបអាហារសម្រាប់មនុស្ស និងសត្វ វាជាកក្តាបង្កឱ្យមានគ្រោះទុរ្ភិក វានិងប៉ះពាល់ដល់ការស្តុកទឹកសម្រាប់ប្រើប្រាស់។ ទាំងអស់នេះនិងធ្វើឱ្យមានភាពងាយរងគ្រោះដល់រុក្ខជាតិ និងសត្វ និងបណ្តាលឱ្យមានជំងឺនៅតំបន់ត្រូពិច និងបង្កឱ្យអាកាសធាតុកើនកំដៅខ្លាំង។

ភ្លើងឆេះនៅសហរដ្ឋអាមេរិច USA © ARM/Shutterstock
ភ្លើងឆេះនៅសហរដ្ឋអាមេរិច USA © ARM/Shutterstock

កម្រិតនៃការកើនឡើងនៃកាប៊ូនឌីអ៊ុកស៊ីតបណ្តាលមកពី ការដុតប្រេងឥន្ធនៈហ្វូស៊ីល រួមបណ្ចូលទាំងធ្យូងថ្ម ប្រេង និងឧស្ម័ន។ បើទោះបីជាយើងបញ្ឈប់ការដុតប្រេងឥន្ធនៈទាំងនេះនាពេលបច្ចុប្បន្នក៏ដោយ ក៍យើងត្រូវការពេលច្រើនទសវត្សរ៍ដើម្បីធ្វើឱ្យកំដៅផែនដីថយមកវិញ។ គ្រោះថ្នាក់ជាងនេះទៅទៀតនោះគឺថាការកើនឡើងនៃសីតុណ្ហភាពឈានដល់ចំណុចមួយដែលវាពិបាកក្នុងការបញ្ច្រាសខ្លាំង។ នេះជាការព្រួយបារម្ភមួយដែលវានឹងធ្វើឱ្យមានការបំផ្លាញព្រៃឈើនៅតំបន់ត្រូពិច។ ប្រសិនបើដីព្រៃដ៍ទៃទៀតត្រូវបាត់បង់ ភ្លើងឆេះព្រៃ និងដីទៅជាប្រេះក្រហែង នោះប្រជាជនក្នុងតំបន់និងត្រូវផ្លាស់ប្តូរទីលំនៅ។ ប្រជាជនជាច្រើនឹងត្រូវផ្លាស់ប្តូរទីលំនៅប្រសិនបើកម្រិតទឹកសមុទ្រឡើងខ្ពស់ មានព្យុះ តាមឆ្នេរមានទឹកជំនន់។ តើហានិភ័យនៃការផ្លាស់ទីលំនៅបែបនេះអាចធ្វើឱ្យអន្តរជាតិយកចិត្តទុកដាក់ទាំងស្រុងពីដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ការអភិរក្សធម្មជាតិ និងការរស់រានមានជីវិតរបស់យើងផ្ទាល់?

សម្រាប់អាកាសធាតុ? ១៧ តើយើងអាចធ្វើអ្វីបាន?

ការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់គ្រួសារថ្មីនៅអឺរ៉ុប និងអាព្រិច​© Hecke61/MrNovel/Shutterstock
ការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់គ្រួសារថ្មីនៅអឺរ៉ុប និងអាព្រិច​© Hecke61/MrNovel/Shutterstock

ដំណោះស្រាយតាមបែបធម្មជាតិទាំងនេះអាចជួយដល់សមុទ្រ ដី និងដំណាំ បន្លែ និងជួយស្រូបយកការប៊ូនបានច្រើន។ ការដាំដើមឈើឱ្យបានទូលំទូលាយអាចបង្កើនដីថ្មី គុណភាពដី ក៍ដូចជាបង្កើតឳកាសក្នុងការស្តុកទុកកាប៊ូន ដូចជាឈើនៅក្នុងអាគារ។ វិធីសាស្រ្តក្នុងការស្តារសំណើមដីតាមរយៈការស្តារប្រព័ន្ធអេកូឡូស៊ីជាពិសេសនៅលើវាលស្មៅ ដីព្រៃថ្មី និងអាចជួយបានច្រើនលើកសិកម្មបង្កើតឡើងវិញ។ ទន្ទឹមនិងនោះក៍មានដំណោះស្រាយតាមបែបទំនើបផងដែរ។ ការផ្គត់ផ្គង់ថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់អាចជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ការប្រើថាមពលនៅតាមផ្ទះ រោងចក្រសិប្បកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូន ដែលបានផ្តល់ឱ្យ ហើយយើងអាចរកវិធីសាស្ត្រក្នុងការស្តុកទុកថាមពលទុកប្រើប្រាស់នៅពេលយប់។ នៅភាគខាងជើងនៃប្រទេសតម្រូវឱ្យសម្របខ្លួនទៅនិងនិរន្តរ៍ភាពនៃរបៀបរបបនៃការរស់នៅ និងជួយដល់ភាគខាងត្បូងនៃប្រទេស ដល់មធ្យោបាយដឹកជញ្ជូន ពីព្រោះយើងរស់នៅក្រោមភពផែនដីតែមួយ។ អ្វីដែលយើងធ្វើ យើងត្រូវអនុវត្តឱ្យបានលឿនបំផុត មុនពេលដែលអ្វីៗឈានដល់ចំណុចប្រកាសអាសន្ន។